ទីស្តីការ គ.ជ.ប៖ នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០១៦ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដឹកនាំដោយលោកប្រធាន ស៊ិក ប៊ុនហុក បានបើកកិច្ចប្រជុំតាមរបៀបវារៈ៖
១.ពិនិត្យប្រតិទិននៃការជ្រើសរើស តែងតាំង បណ្តុះបណ្តាលមន្រ្តីបុគ្គលិក និងផែនការមន្រ្តីបុគ្គលិកសម្រាប់ការបោះឆ្នោត ឆ្នាំ២០១៧។
២. ពិនិត្យលើលក្ខខណ្ឌនៃការជ្រើសរើសមន្រ្តីចូលបម្រើការងារតាមនាយកដ្ឋាននានា នៅ គ.ជ.ប។
៣. ពិនិត្យសម្រេចលើគំរូព្រឹត្តិបត្តពិន្ទុសម្រាប់ឡើងថ្នាក់ជូនមន្រ្តីរាជការ គ.ជ.ប ដែលត្រូវដំឡើងថ្នាក់សម្រាប់ ឆ្នាំ២០១៧។
៤. ពិនិត្យលើសេចក្តីព្រាងសេចក្តីអំពាវនាវរបស់ឯកឧត្តមប្រធាន អញ្ជើញប្រជាពលរដ្ឋមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង។
៥. ពិនិត្យលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់ រវាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងមូលនីធិអន្តរជាតិ ដើម្បីប្រព័ន្ធបោះឆ្នោត(IFES)។
៦. ពិនិត្យសេចក្តីព្រាងលិខិតជូនក្រសួងមហាផ្ទៃ សំណើសុំកិច្ចសហការផ្តល់ព័ត៌មានទាន់ពេលវេលា បញ្ជាក់ពីភាពស្របច្បាប់នៃអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលបានប្រើប្រាស់សម្រាប់ការចុះឆឈ្មោះបោះឆ្នោតនាពេលកន្លងមក ក្នុងករណីមានប្តឹងជំទាស់។
៧. ផ្សេងៗ។