ប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី បានអះអាងថា នៅពេលដែលគណបក្សសង្រ្គោះជាតិឈ្នះការបោះឆ្នោត
ថ្នាក់ជាតិនៅឆ្នាំ២០១៨នោះ រដ្ឋាភិបាលថ្មីស្របច្បាប់ដែលនឹងដឹកនាំដោយគណបក្សសង្រ្គោះជាតិនឹងធានាសុខសុវត្ថិភាពនិងភាពថ្លៃ ថ្នូរចំពោះសមាជិក ឬក៏អតីតសមាជិកគណបក្សប្រជាជនទាំងអស់ ។លោក សម រង្ស៊ី បានសសេរសារលើកឡើងនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីព្រឹកថ្ងៃសុក្រ ទី២៣ ធ្នូ នេះថា ក្នុង
នាមជា ប្រធានគណបក្សសង្រ្គោះជាតិ លោកក៏នឹងផ្តល់លទ្ធភាព និងឱកាសឲ្យជនជាតិខ្មែរគ្រប់រូប ចូលរួមក្នុងការរៀបចំ
ប្រទេសកម្ពុជាឡើងវិញ ដើម្បីឲ្យមានការអភិវឌ្ឍពិតប្រាកដទូលំទូលាយប្រកបដោយសមធម៌ និងយុត្តិធម៌។ប្រភព៖VIM