ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមព្រះអង្គ ប៊ុត ប៊ុនតិញ បានមានថេរដីការលើកឡើងថា ព្រះអង្គ
មិនមាន ជំនឿចិត្តទាល់តែសោះថា ក្រសួងមហាផ្ទៃបានធ្វើការស៊ើបអង្កេត និងចាត់វិធានការឱ្យបានទាន់ពេលលើករណី
ឃាតកម្មបណ្ឌិត កែម ឡី ។ព្រះអង្គ ប៊ុត ប៊ុនតិញ បានអះអាងថា នេះគឺជាឆាកល្ខោនដែលក្រុមមួយកំពុងលេងដើម្បីបង្វែរដាន និងដើម្បីអូសបន្លាយ
ដោយ ទុកឱ្យមហាជន ឬក៏អ្នកគោរពស្រឡាញ់បណ្ឌិត កែម ឡី បន្តធ្វើការសង្ស័យតទៅទៀត ។ ព្រះអង្គបន្តថា ដរាបណាណាយុត្តិពិត ប្រាកដសម្រាប់លោកបណ្ឌិត កែម ឡី និងក្រុមគ្រួសារមិនទាន់មានទេ ក្រុមអ្នកលេងល្ខោនបំភាន់ផ្នែកពលរដ្ឋនឹងផ្លាស់ប្ដូរតួរទាំ ងនេះទៀត៖ « ថ្ងៃនេះគឺសង្ស័យថាមិនមែនជួបសម្លាប់ ថ្ងៃក្រោយគេសង្ស័យថាអ្នកមួយផ្សេងទៀតហើយថ្ងៃក្រោយផ្សេងទៀត គេសង្ស័យផ្សេងទៀត ហើយរឿងនេះក្រសួងមានសមត្ថកិច្ច រួមនឹងតុលាការផង អាត្មាជឿថាអត់ចាត់វិធានការឱ្យបានទាន់ពេល ទេ គឺទុកឱ្យអូសអោយយើងសង្ស័យ » ។ប្រភព៖VIM