លោក ប៉ា សុជាតិវង្ស បានលើកឡើងថា ការកកស្ទះចរាចរនៅរាជធានីភ្នំពេញគឺបណ្តាលមកពីមានឡានដឹកជញ្ជូនបេតុងលាយស្រាប់ និងការបញ្ឈរចោលនៅតាមមាត់ផ្លូវ ។លោក ប៉ា សុវជាតិវង្ស បានស្នើដល់ម្ចាស់ក្រុមហ៊ុនសហគ្រាស់ផ្គត់ផ្គង់បេតុងលាយស្រាប់ និងម្ចាស់ការដ្ឋានសំណង់ទាំង
អស់រៀបចំឱ្យមានរបៀបរៀបរយល្អ។ លិខិតរបស់សាលារាជធានីភ្នំពេញចេញកាលពីថ្ងៃសៅរិ៍ បានបញ្ជាក់ថា
រដ្ឋបាលរាជធានីភ្នំពេញបានសង្កេតឃើញថា មានរថយន្តដឹកជញ្ជូនលាយស្រាប់បានចរាចរ និងបញ្ឈររថយន្តបណ្តាល
អោយប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀបរៀបរយដល់សាធារណៈ និងធ្វើអោយរំខាន់ដល់ការធ្វើដំណើរស្ទះចរាចរ ។ប្រភព៖VIM