លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា លោកនឹងអាចរស់បានដល់ ៩៩ឆ្នាំ បើអ្នកណាចង់បានអំណាចពីលោក កុំទាន់អាលសង្ឃឹម ហើយក៏កុំទាន់អាលគំរាមចង់បានអំណាចដែរ។ ការប្រកាសសារនយោបាយពីលោកនាយករដ្ឋមន្ត្រីនេះ បានធ្វើឡើងក្រោយពីមេបក្សប្រឆាំង ព្រមានកម្ចាត់ក្រុមណាដែលមិនព្រមទទួលយកលទ្ធផលបោះឆ្នោតនាពេលខាងមុខ។ សម្រាប់អ្នកវិភាគនយោបាយយល់ថា សារគំរាមឆ្លើយឆ្លងរវាងមេបក្សនយោបាយធំៗទាំងពីរ គឺជាការធ្វើឲ្យពលរដ្ឋភ័យខ្លាច។ស្របពេលមានអាយុ ៦៥ឆ្នាំទៅហើយនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា តាមទំនាយ លោកនឹងអាចរស់នៅដល់អាយុ ៩៩ឆ្នាំ។ លោកបញ្ជាក់ថា នៅក្នុងចន្លោះនេះ គ្មានអ្នកណាអាចមកផ្ទេរអំណាចពីលោកបានទេ។ប្រភព៖RFA