ត្រឡប់ក្រោយ

តំណាងរាស្ត្របក្សប្រឆាំង១រូប​បើកចំហទ្រព្យសម្បត្តិខ្លួនជាសាធារណៈដើម្បីបង្ហាញតម្លាភាព

 

តំណាងរាស្ត្របក្សប្រឆាំងមួយរូប ប្រកាសអនុញ្ញាតឲ្យអង្គការមួយដែលធ្វើការផ្នែកលើកកម្ពស់តម្លាភាពសង្គម  អាចសម្ភាស ថត និងផ្សព្វផ្សាយព័ត៌មានពីទ្រព្យសម្បត្តិរបស់លោក​ឲ្យសាធារណជនបានដឹង ដើម្បីបង្ហាញពីសុចរិតភាពរបស់លោក​ចំពោះប្រជាពលរដ្ឋ។​ក្នុងលិខិតចំហរបស់លោក លិម គឹមយ៉ា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ​មណ្ឌលកំពង់ធំ ចុះថ្ងៃ២៤ ខែធ្នូ ឆ្នាំ២០១៦ បានលើកឡើងថា លោកអនុញ្ញាតឲ្យអង្គការគណនេយ្យភាពកម្ពុជា អាចផ្សព្វផ្សាយទ្រព្យសម្បត្តិលោកជាសាធារណៈបាន។ លោកក៏ជំរុញឲ្យអ្នកនាំផ្សេងៗទៀត នៅក្នុងអង្គនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ប្រកាសទ្រព្យសម្បត្តិជាសាធារណៈ ដើម្បីបង្ហាញភាពត្រឹមត្រូវនិងជាគំរូល្អក្នុងការដឹកនាំ។​ប្រភព៖VOD

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា