ត្រឡប់ក្រោយ

មេធាវី​គ្រោង​ស្នើសុំ​តុលាការ​ឲ្យ​បុរស​ដែល​សមត្ថកិច្ច​ចោទ​ថា​បើក​ឡាន​បុក​ប៉ូលិស​ឲ្យ​នៅ​ក្រៅ​ឃុំ

 

ជំនួយការ​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ឌិន ពុទ្ធី ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា ត្រៀម​ដាក់​ពាក្យ​ស្នើ​ទៅ​តុលាការ ឲ្យ​កូន​ក្ដី​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នៅ​ដើម​សប្ដាហ៍​ក្រោយ។ លោក ឌិន ពុទ្ធី ត្រូវ​បាន​តុលាការ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ ធ្នូ ក្រោម​បទ​ចោទ បង្ក​ហិង្សា​ដោយ​ចេតនា។ សាក្សី​ដែល​ឃើញ​ហេតុការណ៍​ជាច្រើន​នាក់​អះអាង​ថា មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ជា​មនុស្ស​គ្មាន​កំហុស​ឡើយ។ស្រប​ពេល​ដែល​សាក្សី និង​អ្នក​គាំទ្រ​លោក ឌិន ពុទ្ធី ប្រមាណ ៥០​នាក់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ធ្នូ បាន​នាំ​គ្នា​ដើរ​ឈូ​ចុះ​ឈូ​ឡើង​នៅ​ខាង​មុខ​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ដាក់​សម្ពាធ​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ ឲ្យ​មាន​សេរីភាព​ឡើង​វិញ។ប្រភព៖RFA

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា