ត្រឡប់ក្រោយ

អ​គ្គលេ​ខា​ធិ​កា​រ​ដ្ឋា​ន​រ​ដ្ឋ​សភា​​ព្រ​មទ​ទួ​ល​យ​ក​និង​អ​នុ​ម័​ត​សេ​ច​ក្តី​ព្រាង​​ច្បាប់​ទាំ​ង​មូ​លហើ​យ​នឹ​ង​ប​ន្ត​ចាំ​ស្តាប់​កា​​រ​ឆ្លើយ​​បំ​ភ្លឺរ​ប​​ស់​រ​ដ្ឋម​ន្រ្តី​ក្រសួ​ង​សុ​ខា​ភិ​បាល​នៅ​ចុ​​ង​ខែ​ធ្នូ​នេះ​​​​

 

អគ្គលេខាធិការដ្ឋានរដ្ឋសភាបានលើកឡើងថា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបន្តសម័យប្រជុំរដ្ឋសភាលើកទី ៧នីតិកាលទី៥ ក្រោមអធិបតីភាពលោក ហេង សំរិន ដែលជាប្រធានរដ្ឋសភា និងមានវត្តមានតំណាងរាស្រ្តពេលផ្តើម
សម័យប្រជុំមានចំនួន ៩២ រូប។អគ្គលេខាធិការដ្ឋានសភាបានឱ្យដឹងថា អង្គសភាបានអនុម័តព្រមទទួលយកសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម មាត្រា៨  មាត្រា៤០មាត្រា ៤១ មាត្រា៤៧ មាត្រា៤៨ មាត្រា៧៥ មាត្រា៧៧ មាត្រា៨២ មាត្រា៩០ នៃច្បាប់ស្តីពីចរាចរណ៍
ផ្លូវគោក មកពិភាក្សានិងអនុម័ត ហើយសេចក្តីព្រាងច្បាប់ស្នើធ្វើវិសោធនកម្មនេះមាន ២ មាត្រា ។លោក ស្រី និន សាផុន ប្រធានគណៈកម្មការដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្មរ៉ែ និងថាមពល 
ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ជាអ្នកអានលទ្ធផលនៃការពិនិត្យនិងសិក្សាលើ
សេចក្តីព្រាងច្បាប់ជូនអង្គសភា។ប្រភព៖VIM

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា