មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាលោក ផៃ ស៊ីផាន បានហៅការធ្វើនិរទេសខ្លួនរបស់លោក សម រង្ស៊ី ថា បានបង្ក
ចលនាន យោបាយ គៀងគរបរទេសយកកម្ពុជាជាខ្មាំង ដោយប្រឌិតរូបភាព និងសារជាតិប្រឆាំង ឬបំផ្លាញកិច្ចទំនាក់
ទំនងល្អ និងសហប្រតិបត្តិការណ៍ រវាងប្រជាជាតិកម្ពុជា និងប្រជាជាតិបរទេសមួយចំនួន ។លោក ផៃ ស៊ីផាន បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃច័ន្ទនេះថា លោក សម រង្ស៊ី នេះក៏យកកម្មករ
កម្ពុជាជាសត្រូវ និងជាទិសដៅក្នុងការបំផ្លាញ ដោយហាមមិនអោយអ្នកបណ្តាក់ទុន និងអ្នកជំនួញបរទេសផ្អាកធុរកិច្ច
សកម្មភាព ជំនួញ ដែលធ្វើអោយប៉ះពាល់ដល់កម្មករផ្ទាល់ ក៏ដូចជាក្រុមគ្រួសាររបស់គេ។ លោកបន្តរិះគន់ថា នេះជា
ឧបាយកលដ៏កំសាកមួយ ដែលយកបញ្ហាផ្ទាល់ខ្លួន នៅក្នុងរឿងតុលាការ មកដូរជាមួយរឿងជាតិ និងរឿងកម្មករ ដែល
អាចថាបាន លោក សម រង្ស៊ី យកឈាមខ្មែរទាំងមូលជាកម្រាលព្រំជាន់ជើង ដើម្បីជាមហចិ្ឆតាអំណាចរបស់ខ្លួនតែ
ប៉ុណ្ណោះ។ប្រភព៖VIM