សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមដោយដាក់ទោស លោក សម រង្ស៊ី ៥ ឆ្នាំ ពាក់ព័ន្ធនឹងសំណុំរឿងដែលរដ្ឋាភិបាលចោទថា បានក្លែងបន្លំឯកសារសន្ធិសញ្ញាព្រំដែនកម្ពុជានិងវៀតណាម។នៅព្រឹកថ្ងៃអង្គារទី ២៧ ខែធ្នូ នេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក លាង សំណាត់ បានប្រកាសសាលក្រមថា ផ្ដន្ទាទោស លោក សម រង្ស៊ី ៥ ឆ្នាំ ពីបទសមគំនិតក្នុងអំពើក្លែងបន្លំ ឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ចំណែកជំនួយការលោក សម រង្ស៊ីពីរនាក់ទៀត ឈ្មោះ អ៊ឹង ជុងលាង និងឈ្មោះ សត្យា សម្បត្តិ ដែលមិនដឹងថានៅទីណានោះ ក៏តុលាការនេះផ្ដន្ទាទោសដាក់ពន្ធនាគារ៥ឆ្នាំ តែអនុវត្តទោសតែ៣ ឆ្នាំ ។ប្រភព៖VOD