អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាអ្នកនាំពាក្យលោក ឧត្តមសេនីយ៍ឯក កែវ វណ្ណថន បានថ្លែងថា
ក្រសួងមហា ផ្ទៃកំពុងតែពិនិត្យមើលផ្លូវច្បាប់ដើម្បីដាក់ពាក្យប្ដឹងលើអ្នកដែលបានរិះគន់ថា មន្រ្តីប៉ូលីសនៅប៉ោយប៉ែតបានធ្វើដួលសន្លប់មុខឡាន មន្រ្តីគណបក្សសង្រ្គោះជាតិ ដើម្បីរកឱកាសចាប់ខ្លួន ។ នេះបើយោងតាមការដកស្រង់សម្ដីមកចុះផ្សាយដោយសារព័ត៌មាន CEN ចុះផ្សាយនៅថ្ងៃទី២៧ ធ្នូ នេះ ។ការប្រកាសរបស់លោក កែវ វណ្ណថន យ៉ាងដូច្នេះ ធ្វើឡើងរំលងបាន១ថ្ងៃ បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក សខេង
បានលើកឡើងថា លោកមិនអាចហ៊ានធ្វើការសន្និដ្ឋានភ្លាមៗនោះទេថា តើករណីដែល ចោទប្រកាន់លោក ឌិន ពុធ្ធី ថា
បានបានឡានបុកមន្រ្តីប៉ូលីស ឬក៏ចោទប្រកាន់ថា មន្រ្តីប៉ូលីសធ្វើដួនសន្លប់ដោយខ្លួនឯងឬយ៉ាងណានោះទេ ។ប្រភព៖VIM