ម្ចាស់ហ្វេសប៊ុកឈ្មោះ ស្រី ចំរើន ដែលអះអាងថាជាអ្នកបញ្ចេញសារឆ្លើយឆ្លងទាក់ទងនឹងកញ្ញា ធី សុវណ្ណថា នៅពេលនេះ ថាមានគេចង់សម្លាប់គាត់បំបិទមាត់។ កាលពីថ្ងៃទី២២ ធ្នូ ហ្វេសប៊ុកឈ្មោះ ស្រី ចំរើន ដដែលនេះប្រកាសថា រូបគេគឺជាអ្នកទម្លាយឯកសារមួយចំនួនទាក់ទងនឹងកញ្ញា ធី សុវណ្ណថា មួយរយៈពេលនេះ។«មានអ្នកចង់សម្លាប់ខ្ញុំបំបិទមាត់ តែមិនថ្វីទេ ដរាបណាខ្ញុំនៅមានជីវិតរស់ ខ្ញុំនឹងបង្ហាញការពិតឲ្យអស់។ ប្រសិនបើខ្ញុំស្លាប់ សូមបងប្អូនជួយធ្វើសាក្សីឲ្យផង គ្មានអ្នកណាក្រៅពីតា និងចៅនោះទេ។» នេះជាការសរសេររៀបរាប់នៅលើទំព័រហ្វេសប៊ុករបស់ឈ្មោះ ស្រី ចំរើន (Srey Chamroeun) នៅថ្ងៃទី២៧ ធ្នូ។ប្រភព៖RFA