អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបានចេញសេចក្ដីថ្លែងការណ៍មួយរៀបរាប់ពីហេតុការណ៍គ្រោះថ្នាក់
ចរចរណ៍ដែលបានកើតឡើងក្នុងក្រុងប៉ោយប៉ែតរវាងមន្រ្តីប៉ូលីសច្រកអន្តរជាតិប៉ោយប៉ែត និងលោក ឌិន ពុធ្ធី ប្រធាន
សមាគមឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជាមន្រ្តីគណបក្សសង្រ្គោះជាតិ ។នៅក្នុងសេចក្ដីថ្លែងការណ៍របស់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបានបង្ហាញឱ្យឃើញថា ឈ្មោះ ឌិន ពុធ្ធី
គឺពិតជាបានបើកឡានបុកលើមន្រ្តីប៉ូលីសយាមច្រកអន្តរជាតិប៉ោយប៉ែតមានឈ្មោះថា ឈាន ពិសិដ្ឋ ពិតមែន ។ សេចក្ដី
ថ្លែងការណ៍នេះបានរៀបរាប់ជាហូរហែរមកថា តំណាងអយ្យការទទួលចាត់ការលើសំណុំរឿងនេះបានពិនិត្យយ៉ាងហ្មត់
ចត់ទៅលើឯកសារជាភស្តុតាងនានាដែលបានស៊ើបអង្កេតដោយមន្រ្តីនគរបាលយុត្តិធម៌ ភ្ជាប់នៅក្នុងសំណុំរឿង មានដូច
ជា ឃ្លីបវីដេអូ ចម្លើយសាក្សីមួយចំនួន ជាពិសេសរូបភាពដែលបានបង្ហាញថា ជនរងគ្រោះឈ្មោះ ឈាន ពិសិដ្ឋ បានដេក
ដួលនៅចំពីមុខរថយន្តឈ្មោះ ឌិន ពុធ្ធី ដែលបានដួលមកផ្នែកខាងឆ្វេង មានភាពស៊ីចង្វាក់ជាមួយរូបភាពដែលបានដែល
បង្ហាញពីស្នាមរបួសនៅលើភ្លៅខាងស្ដាំរបស់ជនរងគ្រោះ និងលិខិតបញ្ជាក់របស់មន្ទីរសម្រាកព្យាបាល ។ប្រភព៖VIM