ត្រឡប់ក្រោយ

សា​លា​ដំ​បូ​ង​បិ​ទ​កា​រ​ស៊ើ​បសួ​រ​​ករ​ណី​ឃា​ត​​ក​ម្មប​​ណ្ឌិត ​​កែ​​ម​ ​ឡី ​​​

 

សាលាដំបូងរាជធានីភ្នំពេញបានប្រកាសបិទការស៊ើបសួរករណីឃាតកម្មលើបណ្ឌិត កែម ឡី អ្នកវិភាគសង្គម និងនយោ
បាយ ដែលត្រូវបានឃាតកបាញ់ប្រហារបណ្ដាលឱ្យដេកស្លាប់ក្នុងថ្លុកឈាម។នៅក្នុងលិខិតជូនដំណឹងរបស់ចៅក្រុមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក សេង លាង ចុះនៅថ្ងៃទី២៣ ធ្នូ កន្លង
ទៅនេះដើម្បីបញ្ជូនដំណឹងនេះទៅកាន់ដើមបណ្ដឹងរដ្ឋប្បវេណីគឺលោកស្រី ប៊ូ រចនា បានបញ្ជាក់ថា ការបិទការស៊ើបសួរ
នេះ គឺធ្វើឡើងបន្ទាប់ពីខ្លួនបានទទួល និងប្រមូលភស្តុតាងដែលទាក់ទិនរួចរាល់។លោកបណ្ឌិត កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់កាលពីថ្ងៃទី១០ កក្កដា នៅស្តាម៉ាត ការ៉ាស់សាំងកាលតិច ស្តុបបូក
គោ នៅ វេលាម៉ោងប្រមាណជិត១០ព្រឹក ។ ឃាតកម្មលើលោកត្រូវបានមហាជនចាត់ទុកថា ជារឿងនយោបាយ ទោះបី
ជាមន្រ្តីរដ្ឋាភិបាល ព្យាយាមអះអាងថា មិនជាប់ពាក់ព័ន្ធក៏ដោយចុះ ។ រហូតមកទល់នឹងថ្ងៃទី២៨ ធ្នូ នេះ លោកត្រូវបាន
គេបាញ់សម្លាប់អស់រយៈពេល៥ខែជាងទៅហើយ ក៏ប៉ុន្តែមិនទាន់ឃើញមានពន្លឺយុត្តិធម៌ណាថ្មីឡើយក្រៅពីជនសង្ស័យ
ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដែលត្រូវបានសមត្ថកិច្ចចាប់បានភ្លាមៗបន្ទាប់ពីករណីឃាតកម្មកើតឡើង ។ប្រភព៖VIM

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា