គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលើកឡើងថាខ្លួនមិនអាចគ្រប់គ្រងទិន្នន័យជនបរទេសដែលទៅចុះឈ្មោះបោះឆ្នោតដោយប្រើប្រាស់អត្តសញ្ញាណប័ណ្ណខ្មែរ ខណៈគណបក្សប្រឆាំងអះអាងថាខ្លួនរកឃើញពលរដ្ឋវៀតណាមខុសច្បាប់ចុះឈ្មោះបោះឆ្នោតជាច្រើនពាន់នាក់។ឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានក្នុងកិច្ចប្រជុំមួយនៅព្រឹកថ្ងៃពុធ ទី២៨ ធ្នូនេះ លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា គ.ជ.ប មិនអាចបញ្ជាក់អំពីចំនួនជនបរទេសដែលកាន់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ហើយមានសិទ្ធិបោះឆ្នោតនៅពេលខាងមុខបានឡើយ។លោកថា៖ «ខ្ញុំគិតថាពិបាកឆ្លើយដែរ ព្រោះច្បាប់បោះឆ្នោតឲ្យ គ ជ ប ចុះឈ្មោះជូនប្រជាពលរដ្ឋខ្មែរ ដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់សួរខ្ញុំអ្នកកាន់កាតខ្មែរ ហើយសញ្ជាតិដទៃ ខ្ញុំអត់មានអីឆ្លើយ»។ប្រភព៖VOD