ត្រឡប់ក្រោយ

CNRP ថា រកឃើញ​ជនជាតិ​វៀតណាម​ជាង ៥ ពាន់​នាក់ បាន​ចុះឈ្មោះ​បោះឆ្នោត​

 

​ភ្នំពេញ​៖ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ  បាន​បញ្ជាក់ថា គណបក្ស​បាន​រកឃើញ ជនជាតិ​វៀតណាម​ជាង ៥ ពាន់​នាក់ បាន​ចុះឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​កន្លងទៅ​មន្ត្រីជាន់ខ្ពស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត  ឆ្លើយតប​ថា គ​.​ជ​.​ប បើក​សិទ្ធិ​ឲ្យ​គណបក្សនយោបាយ  ប្តឹងតវ៉ា​នៅពេលដែល​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដំបូង ដែល​នឹង​ចេញផ្សាយ​នៅ​ថ្ងៃទី ៣ ខែមករា ឆ្នាំ ២០១៧ ។​លោកស្រី ម៉េង សុភា​រី ប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត និង​នីតិកម្ម​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយថា គណបក្ស​សង្គ្រោះ​ជាតិ បាន​រកឃើញ​ជនជាតិ​វៀតណាម​ប្រមាណ ៥​ពាន់​នាក់ បាន​ចុះឈ្មោះ​ក្នុងអំឡុងពេល​យុទ្ធនាការ​ចុះឈ្មោះ​បោះឆ្នោត​ឃុំ​-​សង្កាត់ ពី​ខែកញ្ញា ដល់​ចុងខែ​តុលា កន្លងទៅ ។ប្រភព៖

ថ្មីៗ

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា