គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញលិខិតអោយដឹងពីកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីការ
ត្រៀមរៀបចំបិទផ្សាយ បញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោតឃុំសង្កាត់ ។ ការប្តឹង
តវ៉ា ឬប្តឹងជំទាស់លើបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោត និងអំពាវនាវដល់អ្នក
ដែលចុះឈ្មោះបោះឆ្នោតអញ្ជើញទៅមើលឈ្មោះបោះឆ្នោតដំបូង ។អ្នកដែលរួមពាក់ព័ន្ធក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះមាន តំណាងក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ តំណាងក្រសួងមហាផ្ទៃ តំណាង
គណបក្សប្រជាជនកម្ពុជា តំណាងគណបក្សសង្គ្រោះជាតិ តំណាងគណបក្សខ្មែររួបរួមជាតិ តំណាងគណបក្សហ៊្វុនស៊ីន
ប៊ិច តំណាងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងតំណាងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ តំណាងអង្គ
ការមិនមែនរដ្ឋាភិបាលចំនួណ០៩ តំណាងសហភាពអឺរុប តំណាងស្ថានទូតជប៉ុន តំណាងអង្គការ JICA ព្រមទាំងអ្នក
កាសារព័ត៌មានជាតិ និងអន្តរជាតិសរុប ៥៨ រូប ។ប្រភព៖VIM