ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា រិះគន់ចំពោះការអនុវត្តច្បាប់របស់សមត្ថកិច្ចថា មិនមានភាពស្មើគ្នារវាងអ្នកមានអំណាចនិងប្រជាពលរដ្ឋ ដោយលោកបានលើកឡើងពីការអនុវត្តច្បាប់លើតំណាងរាស្រ្តគណបក្សប្រជាកម្ពុជា លោក ជាម យៀប និងលោក ឌិន ពុទ្ធី មន្រ្តីគណបក្សប្រឆាំងក្នុងករណី គ្រោះថ្នាក់ចរាចរណ៍ដូចគ្នា។លោក សួន សេរីរដ្ឋា បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា ការអនុវត្តច្បាប់រវាងលោក ជាម យៀប និងលោក ឌិន ពុទ្ធី គឺមានស្តង់ដាពីរ ដោយលោកថា លោក ជាម យៀប បានបើកឡានបុកគេស្លាប់ហើយបើករត់គេចទៀតមិនត្រូវបាច្បាប់ដាក់ទោសនោះទេ។ចំណែកមន្រ្តីគណបក្សសង្រ្គោះ លោក ឌិន ពុទ្ធី ក្រោយកើតហេតុត្រូវសមត្ថកិច្ចដាក់ខ្នោះ ហើយត្រូវតុលាការខេត្តបន្ទាយមានជ័យចោទប្រកាន់ភ្លាមថែមទៀត។ប្រភព៖VOD