មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិបានឌឺដងផ្លែផ្កាដាក់អនុប្រធានប៉ុស្តិ៍ច្រកអន្តរជាតិប៉ោយប៉ែតទាក់ទងនឹងការចោទ
ប្រកាន់លោក ឌិត ពុធ្ធី ថា បានបើកឡានបុកខ្លួនឱ្យដួលសន្លប់ ខណៈដែលក្រសួងមហាផ្ទៃបានព្រមានផ្លូវច្បាប់លើក្រុម
អ្នករិះគន់ មិនថា តំណាងរាស្រ្ត ឬមិនតំណាងរាស្រ្ត។ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានសរសេរសារយ៉ាងខ្លីមួយបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ព្រះអង្គកាលពីថ្ងៃទី២៧ធ្នូ ផ្ដើម ដោយការឌឺដងដាក់មន្រ្តីរូបនេះអមដោយរូបភាពលោក ហ៊ុន សែន ចុះទៅតាមមូលដ្ឋាន និងរូបភាពរបស់លោក
ឈាន ពិសិដ្ឋដួលមុខឡានថា « មួយបំផ្លាញ្ញ្ញសន្លឹកឆ្នោត ដែលមួយខំប្រឹងដើររក » ។ សារដ៏ខ្លីរបស់ព្រះអង្គម្ចាស់សរ
សេរយ៉ាងដូច្នេះរំលងបាន៦ថ្ងៃ ក្រោយកើតហេតុការណ៍ចោទប្រកាន់លើលោក ឌិន ពុធ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ច
ក្រៅប្រព័ន្ធកម្ពុជា និងជាមន្រ្តីគណបក្សសង្រ្គោះជាតិក្រុងប៉ោយប៉ែតថា បានបើកឡានបុកលោក ឈាន ពិសិដ្ឋ អនុប្រធាន
ប៉ុស្តិ៍ច្រកអន្តរជាតិក្រុងប៉ោយបែត ឱ្យដួលសន្លប់ ។ប្រភព៖VIM