ម្ចាស់សំណួរដែលជាប្រធានគណៈកម្មការជំនាញនៃរដ្ឋសភាមកគណបក្សសង្រ្គោះជាតិបានចាត់ទុកការឆ្លើយបំភ្លឺរបស់រដ្ឋមន្រ្តីសុខាភិបាលនៅព្រឹកនេះថា នៅមិនទាន់អាចទទួលយកបានទេ។តំណាងរាស្ត្រគណបក្សប្រឆាំងបានចោទសួរសំណួរដូចជា ការបាត់លុយមូលនិធិសកល៤១ម៉ឺនដុល្លារ និងការលក់មន្ទីរពេទ្យរដ្ឋមួយចំនួនទៀត។លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលឆ្លើយថា លោកបានធ្វើកិច្ចការដោយគោរពតាមនីតិវិធីរបស់រដ្ឋទាំងអស់។ លោកថា៖ «យើងមានប្រព័ន្ធអូឌីតឯករាជ្យមួយរបស់មូលនិធិសកល លុយនេះមិនបាត់ទេ ប៉ុន្តែមានបញ្ហាដែលទាក់ទងនឹងអំពើរត់ការ ដូច្នេះហើយបានជាភារកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយលោកស៊ើបលើបញ្ហានេះ» ។លោកឆ្លើយពីរឿងអាគារពេទ្យចំការមនថា៖ «ចំពោះពេទ្យចំការមន គឺអាជ្ញាធររាជធានីភ្នំពេញ លោកមានគំរោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនក្នុងវិស័យសុខាភិបាល ហើយយើងខ្ញុំក៏ឯកភាពដើម្បីឲ្យអនុវត្តទៅតាមនីតិវិធីរដ្ឋដែលមាន»។ប្រភព៖VOD