ត្រឡប់ក្រោយ

លោក ស្រី ចំរើន បដិសេធ​ថា​មិន​មាន​អ្នក​គំរាម​សម្លាប់​គាត់​បំបិទ​មាត់

 

យុវជន ស្រី ចំរើន ដែល​គេ​ស្គាល់​ថា​ជា​អ្នក​ចេញ​មុខ​យ៉ាង​សកម្ម​ដឹកនាំ​ការ​តវ៉ា​ប្រឆាំង​នឹង លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្រ្គោះជាតិ​កាល​ពី​ពេល​កន្លង​ទៅ ចេញ​មុខ​បដិសេធ ចំពោះ​ព័ត៌មាន​ដែល​បង្ហោះ​នៅ​ទំព័រ​ហ្វេសប៊ុក (Facebook) ឈ្មោះ​របស់​លោក​ថា លោក​មាន​គេ​ចង់​សម្លាប់​បំបិទ​មាត់​នោះ ជា​រឿង​មិន​ពិត​ឡើយ។កាល​ពី​ថ្ងៃទី២៧ ខែធ្នូ ហ្វេសប៊ុក​ឈ្មោះ ស្រី ចំរើន ដែល​មាន​ដាក់​រូប​លោក ស្រី ចំរើន ផង​នោះ បាន​សរសេរ​ថា មាន​គេ​ចង់​សម្លាប់​គាត់​បំបិទ​មាត់ហើយ​ថា​ប្រសិន​បើ​គាត់​ស្លាប់​គ្មាន​នរណា ក្រៅ​ពី​តា​និង​ចៅ​នោះ​ទេ។ ប៉ុន្តែ​លោក ស្រី ចំរើន បាន​ថ្លែង​ប្រាប់​អាស៊ីសេរី នៅថ្ងៃទី២៨ ធ្នូ ថា ព័ត៌មាន​នេះ​មិន​ពិត​ឡើយ។ លើស​ពី​នេះ លោក​ក៏​បដិសេធ​ចំពោះ​ព័ត៌មាន​ដែល​ថា លោក និង​កញ្ញា ធី សុវណ្ណថា បែក​បាក់​គ្នា​ដូច​ការ​ផ្សព្វផ្សាយ​កន្លង​ទៅ។ប្រភព៖RFA

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា