គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអោយដឹងថា នៅថ្ងៃទី៥-៦ ខែកមរា ឆ្នាំ២០១៧ ខាងមុខនេះ គជប នឹងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
ឆ្នាំ២០១៧ រយៈពេល០២ថ្ងៃ ។លិខិតដែលបានចេញនូវថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៦ បានឱ្យដឹងថា កិច្ចប្រជុំនេះនឹងត្រូវធ្វើឡើងនៅសាលប្រជុំនៃភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញដែលមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងមន្រ្តី លធ/ខប ព្រមទាំងមានការចូលរួមពី តំណាងគណបក្សនយោបាយ អង្គការមិនមែនរដ្ឋភិបាល ស្ថានប័ន អង្គទូត
ជំនាញការជប៉ុន ជំនាញការសហភាពអឺរ៉ុប សរុបប្រមាណជាង ៣០០ នាក់ ។ប្រភព៖VIM