ត្រឡប់ក្រោយ

​លោ​ក​ ​ស​ម​ ​រ​ង្ស៊ី ​មិ​ន​ខ្លា​ច​នឹ​ង​លះ​ប​ង់​តំ​ណែ​ង​ប្រ​ធា​ន​គណ​​ប​ក្ស​ឱ្យលោ​​ក​ កឹ​ម​ ​សុ​ខា​

​​​

ប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី បានថ្លែងលើកឡើងថា លោកមិនខ្លាចនឹងលះបង់តំណែងប្រធានគណបក្សសង្រ្គោះជាតិឱ្យទៅនរណាម្នាក់នៅក្នុងជួរគណបក្សនោះទេ ប៉ុន្តែការលះបង់តំណែងត្រូវឱ្យប្រាកដថា អាចមានផល
ប្រយោជន៍សម្រាប់គណបក្ស ឬក៏ប្រទេសជាតោ។ ម្យ៉ាងឱ្យតែប្រទេសកម្ពុជាអាចរួចផុតពីរបបដឹកនាំនាពេលបច្ចុប្បន្ននេះបាន ។លោក សម រង្ស៊ី ដែលកំពុងនិទេសខ្លួននៅក្រៅប្រទេសបានថ្លែងអះអាងថា មិនមែនត្រឹមតែតំណែងជាប្រធានគណបក្សប៉ុណ្ណោះទេដែលលោកហ៊ានលះបង់នោះ ទោះបីជាជីវិតរបស់លោក ក៏លោកហ៊ានលះបង់ជូនដែរ សំខាន់ឱ្យតែការលះបង់របស់លោកអាចមានដំណោះស្រាយសម្រាប់ប្រទេសជាតិ ប្រទេសជាតិរួចផុតពីការដឹកនាំដោយរបបជិះជាន់ពលរដ្ឋមួយនេះដូចសព្វថ្ងៃ ហើយនឹងអាចសម្រាប់គោលដៅនោះគឺការផ្លាស់ប្ដូរ៖« មិនសំខាន់ៗដូចខ្ញុំនិយាយអម្បិញមិញអញ្ចឹង តំណែងមិនសំខាន់ទេ អ្វីដែលសំខាន់គឺគោលដៅ តើយើងនឹងសម្រេចគោលដៅយើងពេលណា បើសម្រេចគោលដៅយើងបានឆាប់សម្រេចគោលដៅយើងបានរលូន យ៉ាងច្បាស់លាស់ ខ្ញុំសុខចិត្តលះបង់អ្វីៗទាំងអស់ »  ។ប្រភព៖VIM

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា