មេបក្សក្រៅរដ្ឋសភាមួយរូបបានប្រកាសឡើងតុជជែកទល់មុខគ្នាជាមួយនឹងលោកបណ្ឌិត សុខ ទូច សាកលវិទ្យាធិការនៃសាកល វិទ្យាល័យខេមរៈលើប្រធានបទ «នណា និងប្រទេសណា ជាអ្នកបង្កសង្គ្រាមសម្លាប់ពលរដ្ឋខ្មែរ នៅទស្សវត្តន៍ ៧០ ។ប្រធានគណបក្សអំណាចពលរដ្ឋខ្មែរលោក សួន សេរីរដ្ឋា បានប្រកាសថា លោកមិនខ្លាចនឹងឡើងតុជជែកទល់មុខជាមួយនឹងលោក សុខ ទូច ដែលកំពុងមានមុខតំណែងជាអនុប្រធានរាជបណ្ឌិតសភាកម្ពុជានោះទេ។ លោក សួន សេរីរដ្ឋា បានអំពាវនាវដល់ស្ថាប័នរដ្ឋាភិបាលមួយនេះរៀបចំចាត់ចែងឱ្យលោក និងលោក សុខ ទូច បានឡើងតាមបំណង៖« ខ្ញុំ ស្វាគមន៍នឹងឡើងវេទិកាតទល់ជាសាធារណៈ នៅរាជបណ្ឌិតសភាកម្ពុជា ! សូមរាជបណ្ឌិតសភាកម្ពុជា ដែលមានលោក សុខ ទូច
ជាអនុប្រធាននោះរៀបចំចុះ» ។ប្រភព៖VIM