គណបក្សប្រជាជនកម្ពុជាបានណែនាំឲ្យក្រុមការងារពង្រឹងមូលដ្ឋាននៃខេត្តនីមួយៗត្រូវ «ទទួលខុសត្រូវ» ចំពោះមេឃុំឬចៅសង្កាត់របស់ខ្លួនដែលគណបក្សនេះថា មិនបានជាប់ឈ្មោះនៅពេលបោះឆ្នោតឆ្នាំ២០១៧។នៅក្នុងលិខិតមួយដែលយោងតាមចំណារបស់លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកស្រី ម៉ែន សំអន ក្នុងនាមជាសេនាធិការ បានប្រាប់ឲ្យរដ្ឋមន្ត្រីនៅតាមក្រសួង និងរដ្ឋលេខាធិការដ្ឋានសរុបចំនួន២៣ ឲ្យជួយទទួលខុសត្រូវចំពោះមេឃុំឬចៅសង្កាត់របស់គណបក្សខ្លួនដែលមិនបានជាប់ឈ្មោះជាមេឃុំឬចៅសង្កាត់ឆ្នាំ២០១៧។ក្នុងលិខិតចុះថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៦ បង្ហាញថា រដ្ឋមន្រ្តីភាគច្រើនទទួលខុសត្រូវតែមួយខេត្តប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់រដ្ឋមន្រ្តីក្រសួងសាធារណៈការ ដែលទើបចូលកាន់តំណែងថ្មី លោក ស៊ុន ចាន់ថុល ត្រូវបានបក្សដាក់ឲ្យទទួលខុសត្រូវខេត្តចំនួន៤ គឺឧត្តរមានជ័យ ព្រះវិហារ ប៉ៃលិន និងបន្ទាយមានជ័យ។ ចំណែក រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន ត្រូវបានគណបក្សកាន់អំណាចនេះ ដាក់ឲ្យទទួលខុសត្រូវខេត្តចំនួន៥គឺកោះកុង ព្រះសីហនុ កំពត កែប និងកំពង់ធំ។ប្រភព៖VOD