ត្រឡប់ក្រោយ

អ្នក​វិ​ភា​គ​៖​ កា​រ​ប្រ​កា​ស​គ្រោ​ង​ដោះ​លែង​​ម​ន្រ្តី​​សិ​ទ្ធិម​​នុ​ស្ស ​ព្រ​ម​ទាំង​ម​​ន្រ្តី​ ​គ​ជ​ប​ ​ទាំង​៥​រូ​ប​ពី​គ​ណ​ប​ក្ស​កាន់​អំ​ណា​ច​គ្រា​ន់​តែ​ជា​ឧ​បា​យកល​ន​យោ​បា​យ​​​រ​បស់​​គេ​ប៉ុ​ណ្ណោះ​ ​​

 

អ្នកឃ្លាំមើលសង្គមបានលើកឡើងថា លោកមិនជឿជាក់នោះទេថា គណបក្សកាន់អំណាចនឹងព្រមធ្វើការជួបចរចារជាមួយនឹងគណបក្សប្រឆាំងនៅពេលនេះដើម្បីព្រមព្រៀងក្នុងការស្វែងរកការដោះលែងមន្រ្តីអង្គការសិទ្ធិមនុស្ស៤រូប និងមន្រ្តីគជប១រូប ។លោក គឹម សុខ អ្នកឃ្លាំមើលសង្គម បានប្រាប់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យនៅថ្ងៃច័ន្ទនេះថា នេះគឺជាឧបាយកលរបស់អ្នកនយោបាយដែលកំពុងកាន់អំណាចធ្វើឡើងដើម្បីលើកមុខមាត់មួយរយៈប៉ុណ្ណោះ ប៉ុន្តែសម្រាប់ការចរចារឱ្យមានការស្វែងរកការដោះលែងតាមការសន្យានៅពេលនេះ គឺលោកមិនទាន់ជឿទាល់តែសោះ ។ ប៉ុន្តែយ៉ាងណាក៏ដោយលោកថា អាចនឹងដោះលែងគ្រាន់តែមិនភ្លាមៗនៅពេលនេះ ព្រោះមិនចំណេញដល់នយោបាយរបស់គេ៖ « ហើយបើនិយាយពីផែនការនៃការដោះលែងវាដូចជានៅឆ្ងាយ ពីព្រោះអីនេះគឺជាឧបាយកលនយោបាយ បើឧបាយកលនយោបាយគេត្រូវពិនិត្យមើលថា តើគេដោះលែងចំណេញឬអត់សម្រាប់គេ » ។ប្រភព៖VIM

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា