ត្រឡប់ក្រោយ

លោ​ក​ ​ហ៊ុ​ន ​សែ​ន​ ​អំ​ពា​វ​នា​វ​ឱ្យ​ព​ល​រ​ដ្ឋ​ទៅ​ពិ​និ​ត្យ​ផ្ទៀង​​ផ្ទាត់​​ឈ្មោះ​បោះ​ឆ្នោ​ត​ក្នុ​ង​ប​ញ្ជី​បោះ​ឆ្នោ​ត​ដំ​បូ​ង​​​​

 

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវទៅដល់ប្រជាពលរដ្ឋខ្មែរដែលបានចុះឈ្មោះបោះឆ្នោតរួចរាល់ហើយអញ្ជើញទៅពិនិត្យ និងផ្ទៀងផ្ទាត់ឈ្មោះរបស់ខ្លួននៅក្នុងបញ្ជីបោះឆ្នោតដំបូងនៅតាមបណ្ដាការិយាល័យដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចាប់ផ្ដើមបិទផ្សាយតាំងពីម្សិលមិញ ។កាលពីថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០១៧ ម្សិលមិញនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបិទផ្សាយបញ្ជីឈ្មោះ
អ្នកដែលបានចុះឈ្មោះបោះឆ្នោតរួចរាល់ និងអ្នកដែលត្រូវបានលុបចេញពីបញ្ជីបោះឆ្នោតនៅតាមបណ្តាឃុំ-សង្កាត់ទូទាំង
ប្រទេស ឬទីតាំងណាមួយនៃឃុំ-សង្កាត់។ លោក ហ៊ុន សែន បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់លោកនៅព្រឹកថ្ងៃពុធ
នេះ ថា ប្រសិនបើបងប្អូនពិនិត្យ ឃើញឈ្មោះខុស ឬបាត់ឈ្មោះ ឬមានបញ្ហាអ្វីមិនប្រក្រតី គឺបងប្អូនអាចធ្វើការតវ៉ាបានក្នុង
រយៈពេល ១០ ថ្ងៃ ចាប់ពីថ្ងៃទី ៤ ដល់ ១៤ ខែមករា ឆ្នាំ២០១៧។ប្រភព៖VIM

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា