ត្រឡប់ក្រោយ

គណបក្សប្រឆាំងត្រៀមប្ដឹងឈ្មោះជនជាតិវៀតណាមខុសលក្ខខណ្ឌសញ្ជាតិជាង៣ពាន់ករណីនៅភ្នំពេញ

 

គណបក្សប្រឆាំងអះអាងថា ខ្លួនបានរកឃើញឈ្មោះជនជាតិវៀតណាមខុសលក្ខខណ្ឌនៃការចូលសញ្ជាតិខ្មែរប្រមាណ៣ពាន់ករណីនៅទីក្រុងភ្នំពេញ ដោយថានឹងប្ដឹងឲ្យលុបឈ្មោះជនទាំងនោះចេញពីបញ្ជីឈ្មោះ​បោះឆ្នោត។លោក ម៉ន ផល្លា ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិនៅរាជធានីភ្នំពេញបានឲ្យ VOD ដឹងថ្ងៃពុធនេះថា គណបក្សសង្គ្រោះជាតិបានរកឃើញឈ្មោះជនជាតិវៀតណាមប្រើអត្តសញ្ញណប័ណ្ណខ្មែរខុសប្រក្រតីប្រមាណ៣ ២០០ករណី ដោយថាភាគច្រើនរស់នៅសង្កាត់ច្បារអំពៅនិងសង្កាត់ផ្សេងទៀត ក្នុងទីក្រុងភ្នំពេញ។លោកថា៖ «ក្នុងហ្នឹង ខ្ញុំគិតថាជនជាតិតិចជាងគេ មានជនជាតិថៃ២នាក់ ជនជាតិចិន១នាក់ សល់ប៉ុន្មានសុទ្ធតែជាជនវៀតណាមទាំងអស់។ មានប៉ុន្ដែវាតិច មានខ្លះ៣០ ខ្លះ៥០ តែនៅច្បារអំពៅគឺវាជិត១ ៧០០នាក់ហើយ»។លោកអះអាងថា ជនជាតិវៀតណាមទាំងនោះបានចូលមករស់នៅប្រទេសកម្ពុជាដោយគ្មានការទទួលស្គាល់ត្រឹមត្រូវនិងខ្លះទៀតទទួលបានអត្តសញ្ជាតប័ណ្ណសញ្ជាតិខ្មែរ ដោយសារការឃុបឃិតគ្នារបស់មន្ដ្រីថ្នាក់មូលដ្ឋាន។ប្រភព៖ VOD

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា