ត្រឡប់ក្រោយ

លោក ម៉ម សូណង់ដូថា ការបិទផ្សាយ បញ្ជីឈ្មោះបោះឆ្នោត ធ្វើឲ្យខាតពេលពលរដ្ឋ

 

ភ្នំពេញ៖ ប្រធានគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ បានលើកឡើងថា ការដែលគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បិទផ្សាយបញ្ជីឈ្មោះបោះឆ្នោត ដើម្បីឲ្យប្រជាពលរដ្ឋទៅចូលរួម ពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួននោះ គឺធ្វើឲ្យខាតពេលវេលា ប្រជាពលរដ្ឋទៅវិញទេ ។ លោក ម៉ម សូណង់ដូ បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី៤ មករានេះថា "ខ្ញុំគិតឃើញចេះវិញ រឿងឲ្យទៅមើល បញ្ជីឈ្មោះបោះឆ្នោត ពូអត់គាំទ្រ ប៉ុន្តែពូមិនបង្កបញ្ហា ឲ្យត្រឡប់ថយក្រោយវិញទេ ។ មិនគាំទ្រក្នុងន័យថា យើងបោះឆ្នោត យើងសំអាងលើអត្តសញ្ញាណប័ណ្ណ ហើយអត្តសញ្ញាណប័ណ្ណមានឈ្មោះយើង ហើយអ្នកចុះឈ្មោះបោះឆ្នោត មានបញ្ជី បង្កាន់ដៃ ហើយមានឈ្មោះយើងក្នុងហ្នឹងហើយ រឿងអីមករំខានប្រជាពលរដ្ឋ ឲ្យទៅមើលឈ្មោះ កុំធ្វើឲ្យប្រជាពលរដ្ឋខាតពេល ពូអត់គាំទ្រ១០០%" ។ដើមអម្ពិល

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា