ត្រឡប់ក្រោយ

បក្ស​សង្គ្រោះ​ជាតិ ចោទ​បក្ស​កាន់អំណាច​ថា គ្មាន​ឆន្ទៈ​ដោះលែង​មន្ត្រី​របស់ខ្លួន និង​មន្ត្រី​សង្គម​ស៊ីវិល ដូច​សន្យា​ឆ្នាំមុន

 

ឆ្លង​ចូលឆ្នាំ២០១៧ទៅហើយ តែ​តំណាងរាស្ត្រ និង​សកម្មជន របស់​បក្ស​សង្គ្រោះ​ជាតិ​ទាំង ១៥នាក់ និង​មន្ត្រី​សង្គម​ស៊ីវិល ផ្សេងទៀត មិនទាន់​ត្រូវបាន​ដោះលែង ដូច​សន្យា​ឆ្នាំមុន​នោះទេ ទើប​បក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ពុធ​នេះ វាយតម្លៃថា បក្ស​កាន់អំណាច​គ្មាន​ឆន្ទៈ​ដោះស្រាយ​បញ្ហានយោបាយ​នៅ​កម្ពុជា។ តែ​បក្ស​ប្រជាជន​កម្ពុជា តប​ថា នោះ​មិនមែនជា​ការសន្យា​ទេ ព្រោះ​ថ្នាក់ដឹកនាំ​បក្ស​កាន់អំណាច ប្រាប់​ហើយ​ថា «អាច» នឹងមាន​ការដោះលែង ប៉ុណ្ណោះ !ក្រោយ​ជំនួប​បិទទ្វារ នៅ​រដ្ឋសភា រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ  ដើម្បី​ឈានទៅរក​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា កាលពី​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង បានបញ្ជាក់​ប្រាប់​ក្រុ​ម​អ្នកកាសែត ថា លោក​មេឃុំ ស៊ា​ង ចែត អាច​នឹងត្រូវ​ដោះលែង​នៅថ្ងៃនោះ ចំណែក​មន្ត្រី​សង្គម​​​ស៊ីវិល​មួយចំនួន ព្រមទាំង​មន្ត្រី​គ.ជ.ប ដែល​កំពុង​ជាប់ឃុំ​អាច​នឹងមាន​ការដោះលែង​នៅ​ដំណាច់​ខែធ្នូ ឆ្នាំ២០១។ប្រភព៖RFI

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា