ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានជាតិ កម្លាំងពិសេសប្រឆាំងភេរវកម្ម បានថ្លែងថា ការចល័តកងទ័ព នៅមជ្ឈមណ្ឌលកោះពេជ្រ មិនបានគំរាមកំហែង ទៅដល់បុគ្គល មួយណានោះទេ គឺគ្រាន់តែតាំង បង្ហាញដើម្បីបើកការប្រកួត កីឡាកងយោធពល ខេមរភូមិន្ទ ឆ្នាំ២០១៧ប៉ុណ្ណោះ។ ហ៊ុន ម៉ាណែត បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ក្នុងពិធី ក្រុងពាលីតាមបែប សាសនា ដើម្បីបើកប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៧ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦នេះថា “កម្មវិធីនេះមានមហាជន និងមានកងកម្លាំងប្រដាប់អាវុធរបស់យើងដែលជាក្រុមចូលរួម ហើយនៅក្នុងនោះ ការដាក់តាំងពិព័រណ៍ បន្តិចបន្តូចនៃសម្ភារៈរបស់យើង មិនមែនជាការគំរាមគំហែងអ្វីទេ...។ប្រភព៖ដើមអម្ពិល