ត្រឡប់ក្រោយ

គ.ជ.ប កំពុងសហការជាមួយសមត្ថកិច្ច ក្នុងការស្វែងរកអ្នកចូលទៅ Hack គេហទំព័រ «voterlist.org.kh»

 

(ភ្នំពេញ)៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហើបថា គេហទំព័រគ.ជ.ប «voterlist.org.kh» ត្រូវបានក្រុម Hacker នៅក្រៅប្រទេសចូលលុកលុយ ប៉ុន្តែបញ្ហានេះ ត្រូវបានដោះស្រាយរួចរាល់ហើយ មិនប៉ះពាល់អ្វីនោះទេ។លោក ហង្ស ពុទ្ធា បាននិយាយយ៉ាងដូច្នេះថា «យើងសង្កេតឃើញថា មានសញ្ញានៃការចូល Hack មានន័យថា មាន Hacker។ ដោយការHack នេះឯង គ្រាន់តែបើកមកមានជាង១លាននាក់ចូលមើលធ្វើឱ្យគាំង ប៉ុន្តែឥឡូវយើងបានដោះស្រាយរួចហើយ»។លោកបានថ្លែងថាពេលនេះ គ.ជ.ប កំពុងតែសហការជាមួយសមត្ថកិច្ចក្នុងការស្វែងរកអ្នកព្យាយាមចូលទៅបំផ្លាញ គេហទំព័រ គ.ជ.បនោះ។ លោកថ្លែងថា៖ «យើងកំពុងសហការជាមួយសមត្ថកិច្ច ក្នុងការតាមរកហើយ ប៉ុន្តែរឿងនេះយើងទុកឱ្យសមត្ថកិច្ចធ្វើការ»។ប្រភព៖FRESHNEWS

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា