ត្រឡប់ក្រោយ

មន្ត្រី​បក្ស​ប្រឆាំង​នៅ​ខេត្ត​ព្រះសីហនុ​ប្ដឹង​តវ៉ា​ថា​មាន​ឈ្មោះ​ជន​បរទេស​ក្នុង​បញ្ជី​បោះឆ្នោត

 

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ព្រះសីហនុ ចោទ​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​នៅ​សង្កាត់​លេខ​១ ថា​មិន​ទទួល​យក​ពាក្យ​បណ្ដឹង​របស់​ខ្លួន​ទាក់ទង​ករណី​ជនជាតិ​វៀតណាម មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បិទ​ផ្សាយ​បញ្ជី​បឋម​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា។មន្ត្រី​សង្គម​ស៊ីវិល បាន​ស្នើ​ឲ្យ​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ប្រចាំ​ខេត្ត​ព្រះសីហនុ ត្រូវ​អនុវត្ត​ការងារ​បោះឆ្នោត​នេះ​ឲ្យ​ស្រប​តាម​ច្បាប់​បោះឆ្នោត ឬ គ.ជ.ប បាន​កំណត់។ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​ព្រះសីហនុ លោក សុខ សាវ៉ាត មាន​ប្រសាសន៍​ថា មន្ត្រី​ទទួល​បន្ទុក​រៀបចំ​ការងារ​បោះឆ្នោត​នៅ​សង្កាត់​លេខ​១ បាន​បដិសេធ​មិន​ទទួល​យក​ពាក្យ​បណ្ដឹង​របស់​ក្រុម​ការងារ​គណបក្ស​ខ្លួន កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មករា។ លោក​ឲ្យ​ដឹង​ថា ពាក្យ​ប្ដឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្ដឹង​តវ៉ា​ទៅ​មន្ត្រី​រៀបចំ​បញ្ជី​ឈ្មោះ​បោះឆ្នោត​នៅ​សង្កាត់​លេខ​១ ដែល​បក្ស​ខ្លួន​បាន​រក​ឃើញ​ជន​បរទេស​មួយ​ចំនួន​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ដែល គ.ជ.ប បាន​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​បឋម​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា។ប្រភព៖RFA

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា