ត្រឡប់ក្រោយ

គ.ជ.ប អនុញ្ញាតឲ្យ ហែក្បួនឃោសនា រកសំឡេងគាំទ្រ ការបោះឆ្នោត ឃុំ-សង្កាត់ ២ដង ក្នុង១៤ថ្ងៃ

 

ភ្នំពេញ៖មន្ត្រីជាន់ខ្ពស់ គណៈកម្មការធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប លោក  សោម សូរីដា បានឲ្យដឹងថា សម្រាប់បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់អាណត្តិទី៤  ឆ្នាំ២០១៧ អនុញ្ញាតឲ្យបក្សនយោបាយ ឃោសនារកសំឡេងឆ្នោត រយៈពេល១៤ថ្ងៃ ប៉ុន្តែក្នុងរយៈពេលនេះ មានតែ២ថ្ងៃប៉ុណ្ណោះ អាចហែក្បួនទៅតាមទីតាំងនានា។ លោក  សោម សូរីដា បានឲ្យដឹងក្នុងបទសម្ភាសន៍ ជាមួយក្រុមអ្នកសារព័ត៌មានក្រោយ ធ្វើបទបង្ហាញពីបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ -សង្កាត់  អាណត្តិទី៤  ឆ្នាំ២០១៧ នាព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ២០១៧ថា « ជាទូទៅបទបញ្ជា  និងនីតិវិធីថ្មីនឹងចាស់អស់ប្រែប្រួលទេ  ប៉ុន្តែអ្វីដែប្រែប្រួលគឺច្បាប់។ គោលការណ៍សំខាន់ៗមួយចំនួន ដែលមាននៅក្នុងបទបញ្ជា និងនៃនីតិវិធី ច្បាស់ដូចការកំណត់សកម្មភាព របស់គណបក្សនយោបាយ មានសរសេរក្នុងនីតិវិធី តែអត់សរសេរក្នុងច្បាប់»។   ប្រភព៖ដើមអម្ពិ

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា