ត្រឡប់ក្រោយ

ពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង​សម្រុក​ទៅ​មើល​ឈ្មោះ​បោះឆ្នោត​​នៅ​តាម​ឃុំ​សង្កាត់

 

ប្រជាពលរដ្ឋ​​នៅ​ខេត្ត​បាត់ដំបង ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​រួច នាំ​គ្នា​សម្រុក​ទៅ​ពិនិត្យ​មើល​ឈ្មោះ​របស់​ពួកគាត់​នៅ​តាម​សាលា​ឃុំ​សង្កាត់ យ៉ាង​ច្រើន​កុះករ នៅ​ថ្ងៃ​ទី​៤ ខែ​មករា។ ពួកគាត់​ភាគ​ច្រើន​មាន​អារម្មណ៍​សប្បាយ​រីករាយ​​ នៅ​ពេល​ដែល​​ឃើញ​ឈ្មោះ​របស់​ពួកគាត់​​នៅ​ក្នុង​បញ្ជី​ចុះឈ្មោះ​បោះ​ឆ្នោត​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត (គ.ជ.ប)។

​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​ពិនិត្យ​មើល​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​នៅ​ក្រុង​បាត់ដំបង ភាគ​ច្រើន​លើក​ឡើង​ថា​ គុណភាព​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ ទាំង​រូបថត និង​ការ​សរសេរ​ឈ្មោះ​ ថ្ងៃ​ខែ​ឆ្នាំ​កំណើត​របស់​អ្នក​ចុះ​ឈ្មោះ​ធ្វើ​បាន​ល្អ​ប្រសើរ​ជាង​ពេល​មុនៗ។ប្រភព៖RFA

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា