ត្រឡប់ក្រោយ

សេចក្តី​ព្រាង​បទ​បញ្ជាសម្រាប់ការ​បោះ​ឆ្នោតឃុំ​-សង្កាត់ រងការរិះគន់

 

សេច​ក្តីព្រាង​បទ​បញ្ជានិង​នីតិវិធីសម្រាប់​ការ​បោះ​ឆ្នោតឃុំ​-សង្កាត់ឆ្នាំ​២០១៧ ដែល​​​តាក់តែងឡើងដោយ គ.ជ.ប នោះ ត្រូវរងការតវ៉ាពីសំណាក់គណបក្សនយោបាយធំៗនិងអង្គការឃ្លាំ​មើលការ​​បោះ​ឆ្នោត។ការតវ៉ារបស់តំណាងគណបក្សនយោបាយធំៗនិង​អង្គការឃ្លាំមើលការបោះឆ្នោតនៅពេលនេះ ខណៈដែល គ.ជ.ប បាន​បើក​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​លើ​សេច​ក្តីព្រាងបទ​បញ្ជា​និង​នីតិវិធី​សម្រាប់​ការ​បោះ​​​ឆ្នោតក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​ ឆ្នាំ​២០១៧ ដើម្បី​ទទួល​យោបល់​និង​ការ​ស្នើ​នានា​របស់​ភាគីពាក់​ព័ន្ធ​នៅ​ថ្ងៃ​ទី៥ដល់​ថ្ងៃ​ទី​៦ មករានេះមុន​នឹង​​អនុម័ត​ជាផ្លូវ​ការ​។​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជាលោក សុខ ឥសាន បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មានក្នុង​ពិធីនោះ​ថា​ គណបក្សនេះ​ចង់​ឲ្យ ​គ.ជ.ប បកស្រាយ​ឲ្យ​បាន​ច្បាស់ពីតួនាទីមេភូមិនិង​ការ​ចេញ​មកធ្វើ​សកម្ម​ភាព​​នយោបាយរបស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិលរួម​ទាំង​​ការអនុវត្តច្បាប់ទៅ​លើ​អ្នក​ល្មើស​ច្បាប់​បោះ​ឆ្នោត​។ប្រភព៖VOD

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា