ត្រឡប់ក្រោយ

បក្សសង្រ្គោះជាតិរង់ចាំឯកសារ សម្រាប់តម្លើង អង់តែនទូរទស្សន៍

 

ភ្នំពេញ៖ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនំាពាក្យ គណបក្សសង្គ្រោះជាតិ បានអះអាងថា គណបក្ស កំពុងតែរង់ចាំឯកសារ សុំតម្លើងអង់តែនធ្លាក់មក ​សម្រាប់សាងសង់ អត់តែនទូរទស្សន៍ព្រះអាទិត្យ។ ​ យោងតា មបណ្តញសង្គមរបស់លោក យ៉ែម បុញ្ញឫទ្ធិ ដែលបានថ្លែងក្នុងវេទិកា អ្នកតំណាងរាស្ត្រ និងម្ចាស់ឆ្នោត នៅភូមិយាង ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ ថា បក្សត្រូវមានដី​ដែលមានកម្មសិទ្ធិជាប្លង់រឹង មានការអនុញ្ញាតក្នុងការតម្លើងអង់តែន និងត្រូវការថវិកា។ លោកថា បក្សស្វែងរកដីនៅតាំងថ្មីបានរួចរាល់ ហើយការផ្ទេរកម្មសិទ្ធិ​ជាប្លង់រឹង ក៏ទើបនឹងបានដែរ ជំហានបន្ទាប់បំពេញបែបបទ ស្នើសុំការអនុញ្ញាត តម្លើងអង់តែន ដូច្នេះទូរទស្សន៍ព្រះអាទិត្យ នឹងឃើញពន្លឺព្រះអាទិត្យ ក្រោយពីអាជ្ញាធរសមត្ថកិច្ចអនុញ្ញាត។ លោក យ៉ែម បុញ្ញឫទ្ធិ បានគូសបញ្ជាក់ថា «ដំណើរការទូរទស្សន៍ព្រះអាទិត្យ​ មានពីដំណាក់ការ  ហើយការតម្លើងទូរទស្សន៍ ត្រូវការថវិកា ៣លានដុលារ អាមេរិក។​ប្រភព៖ដើមអម្ពិល

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា