ត្រឡប់ក្រោយ

គ​ណ​ប​ក្ស​មា​ន​អាស​នៈ​ទាំ​ង​ពី​រ​គ្រោ​ង​ជួប​​គ្នា​នៅ​ក្រោ​យ​ថ្ងៃ​ទី​១​១​ម​ក​រា​ ​

 

ប្រធានក្រុមតំណាងរាស្រ្តនៃគណបក្សនយោបាយទាំងពីរដែលមានគណបក្សប្រជាជន និងគណបក្ស សង្រ្គោះជាតិគ្រោងនឹងធ្វើការជួបប្រជុំពិភាក្សាគ្នាក្រោយថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ ។ការប្រកាសទទួលជួបប្រជុំគ្នានេះ គឺធ្វើឡើងបន្ទាប់ពីប្រធានក្រុមតំណាងរាស្រ្តភាគច្រើននៅរដ្ឋសភាគឺ លោក ស ខេង 
បានទទួលសំណើរមួយពីប្រធានក្រុមតំណងរាស្រ្តភាគតិចគឺលោក កឹម សុខា កាលពីថ្ងៃ ទី០៥ ខែមករា ម្សិលមិញនេះ។ យ៉ាងណាក៏ដោយនៅក្នុងលិខិតប្រកាសពីការជួបប្រជុំរវាងតំណាងរាស្រ្តទាំងពីរគណបក្សនយោបាយនេះមិនបានបញ្ជាក់ពីការនិយាយទៅដល់ការព្រមព្រៀងស្វែងរកការ អន្តរាគមន៍ឱ្យដោះលែងមន្រ្តីសិទ្ធិមនុស្ស៤រូប និងមន្រ្តី គជប ១ រូបផងនោះទេ ។នៅក្នុងលិខិតឆ្លើយតបរបស់លោក ស ខេង ទៅកាន់លោក កឹម សុខា ចុះនៅថ្ងៃទី០៥ ខែមករា បានអះ អាងថា លោក
ក៏ចង់ដឹកនាំក្រុមតំណាងរាស្រ្តសម្លេងភាគច្រើនជួបប្រជុំជាមួយនឹងក្រុមតំណាងរាស្រ្តសម្លេងភាគតិចណាស់ដែរ ។ប្រភព៖VIM

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា