ត្រឡប់ក្រោយ

បក្ស​ប្រឆាំង​បង្ហាញ​ពី​មូលហេតុ​ដែល​រដ្ឋាភិបាល​មិន​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស​និង​មន្ត្រី​គ.ជ.ប

 

រហូត​មក​ដើម​ឆ្នាំ​២០១៧ នេះ សកម្មជន​សិទ្ធិមនុស្ស ៤​នាក់ និង​មន្ត្រី គ.ជ.ប គឺ​លោក នី ចរិយា នៅ​មិន​ទាន់​ដោះលែង​ដូច​ដែល​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស  ខេង ធ្លាប់​សន្យា​ថា អ្នក​ទាំង ៥​នាក់​នោះ នឹង​ត្រូវ​ដោះលែង​នៅ​ចុង​ឆ្នាំ​២០១៦ ឬ​ដើម​ឆ្នាំ​២០១៧ នោះ​ទេ។មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​បង្ហាញ​ពី​មូលហេតុ​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​មិន​អាច​ដោះលែង​អ្នក​ជាប់​ឃុំ ដូច​ការ​រំពឹង​ទុក​កន្លង​មក​នោះ។មន្ត្រី​សិទ្ធិមនុស្ស និង​ក្រុម​គ្រួសារ​អ្នក​ជាប់​ឃុំ​ដែល​គេ​ហៅ​ថា ជា​អ្នក​ទោស​មនសិការ ឬ​អ្នក​ទោស​នយោបាយ​នោះ សម្ដែង​ការ​ខក​ចិត្ត​ដែល​ពួកគេ​មិន​ត្រូវ​បាន​ដោះលែង​ដូច​ការ​រំពឹង​ទុក។អ្នក​វិភាគ​បញ្ហា​សង្គម​សង្កេត​ឃើញ​ថា សកម្មជន​គណបក្ស​នយោបាយ និង​អ្នក​ការពារ​សិទ្ធិមនុស្ស កំពុង​ក្លាយ​ជា​ចំណាប់​ខ្មាំង​របស់​អ្នក​នយោបាយ​ដែល​គេ​ចង់​ចាប់​ដាក់​ពន្ធនាគារ​នៅ​ពេល​ណា​ក៏​បាន​នៅ​ពេល​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ប្រេះឆា​នឹង​គ្នា​ម្ដងៗ។ប្រភព៖RFA

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា