ត្រឡប់ក្រោយ

លោក ហ៊ុន សែន រងការចោទថាកំពុងរកវិធីឲ្យមានការបណ្តេញលោក សម រង្ស៊ី ចេញពីបក្ស

 

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ត្រូវបានគេលើកឡើងថា លោក​កំពុង​តែរិះរក​គ្រប់​វិធី​ដើម្បី​បំបែក​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​នៅ​ពេល​នេះ​លោក​កំពុង​តែ​បង្ខំ​ឲ្យ​លោក​ កឹម សុខា សរសេរ​លិខិតមួយ ដោយសន្យា​ថា​នឹង​បណ្តេញ​ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ​ចំពោះ​បុគ្គល​ណា​ដែល​បាន​ជេរ​ប្រមាថ​លោក ហ៊ុន សែន ភរិយា​លោក និង​កូន​ប្រុស​ច្បង គឺលោក ហ៊ុន ម៉ាណែត។ នេះ​បើ​តាម​ការចុះផ្សាយរបស់កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ ដែលដកស្រង់​ខ្លឹមសារលិខិតមួយពីលោក សម រង្ស៊ី។សារ​នេះ​បាន​អះអាង​ថា​ កាលពី​យប់​ថ្ងៃ​សៅរ៍ ​លោក​ ហ៊ុន សែន បាន​ស្នើ​ឲ្យ​លោក កឹម សុខា ចេញ​សេចក្តី​ថ្លែងការណ៍ជាថ្មី​ទៀត​ក្នុង​នាម​គណបក្ស​សង្គ្រោះជាតិ​ ប៉ុន្តែ​មិន​ឲ្យ​ប្រើ​ឈ្មោះ​លោក​ សម រង្ស៊ី ដែល​ជា​ប្រធាន​គណបក្ស​ដែល​កំពុង​តែ​និរទេស​ខ្លួនឯង​នៅ​ក្រៅ​ប្រទេស​នោះ​ឡើយ​។ប្រភព៖VOD

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា