ត្រឡប់ក្រោយ

មេធាវី​​​គ្រោង​​​ប្តឹង​​​តុលាការ​​​ឲ្យ​​​ចេញ​​​ការ​​សម្រេច​​​ថា​​​ត្រូវ​​​លើក​លែង​​ការ​ចោទ​ប្រកាន់​​ ឫ​​​ត្រូវ​​​ជំនុំ​​ជម្រះ​​​​​មន្ត្រី​​​អាដហុក​​និង​​​គ.ជ.ប​​

 

មេធាវី​ការពារ​ក្តី​ឲ្យ​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក និង​គ.ជ.ប បាន​ថ្លែងប្រាប់​វិទ្យុ​អន្តរជាតិ​នៅ​ព្រឹក​នេះ​ថា នឹងដាក់​ពាក្យ​ប្តឹង​មួយ​ទៅកាន់​តុលាការក្រុង​ភ្នំពេញ​នៅ​អង្គការ​ស្អែក​នេះ ដើម្បី​ទាម​ទារ​​ឲ្យ​ចៅក្រម​ចេញ​ដីកាដំណោះស្រាយ​លើ​សំណុំរឿង​កូនក្តី​របស់ខ្លួន។ ដីកា​ដំណោះ​ស្រាយ​នេះ គឺជា​ការសម្រេច​របស់​ចៅក្រម​ថា​ត្រូវ​លើកលែង​ការ​ចោទ​ឫ​ក៏​ត្រូវយក​សំណុំរឿង​ពួកគេ​ទៅ​ជំនុំជម្រះ។មូល​ហេតុដែល​តម្រូវ​ឲ្យ​មេធាវី​ត្រូវ​ប្តឹង​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ ក៏​ព្រោះតែ​មកដល់ពេលនេះ​ទៅហើយ ខាង​តុលាការ​មិនទាន់​ចេញ​ដីកា​ដំណោះស្រាយ​លើ​សំណុំរឿង​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក៤នាក់ និង​អគ្គលេខាធិការរង​គ.ជ.ប​ម្នាក់ទៀត​នៅឡើយ។ប្រភព៖RFI

http://km.rfi.fr/cambodia/lawyer-plan-to-file-a-complaint-to-court-09-01-2017?ns_campaign=reseaux_sociaux&ns_source=FB&ns_mchannel=social&ns_linkname=editorial&aef_campaign_ref=partage_user&aef_campaign_date=2017-01-09

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា