ភ្នំពេញ៖អ្នកនាំពាក្យ គណបក្សសង្រ្គោះជាតិ(CNRP) លោក យ៉ែម បុញ្ញឫទ្ធិ បានថ្លែងថា រហូតមកដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ នៅមិនទាន់បានទទួលដំណឹង នៃការជួបគ្នារវាងបក្សទាំងពីរនេះ គឺគណបក្សប្រជាជនកម្ពុជា (CPP) នៅឡើយទេ។ កាលពីសប្តាហ៍មុន លោក ស ខេង ប្រធានថ្នាក់ដឹកនាំ តំណាងរាស្រ្តនៃ គណបក្សប្រជាជនកម្ពុជា បានអះអាងថា ថ្នាក់ដឹកនាំតំណាងរាស្រ្ត នៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ អាចនឹងមានការជួបប្រជុំគ្នា ជាលើកដំបូងបន្ទាប់ពី ស្ថានការណ៍នយោបាយ ស្ងប់ស្ងាត់នៅក្រោយថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ តែពេលវេលាជាក់ស្ដែងមិនទាន់ ត្រូវបានកំណត់នោះទេ។ប្រភព៖ដើមអម្ពិល http://www.dap-news.com/kh/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%80%E1%9F%92%E1%9E%93%E1%9E%BB%E1%9E%84%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%91%E1%9F%81%E1%9E%9F/26276.html#sthash.0W5BmoQI.dpuf