ត្រឡប់ក្រោយ

របាយការណ៍អង្គការណាសា៖ ព្រៃឈើនៅប្រទេសកម្ពុជាកំពុងតែហិនហោច

 

របាយការណ៍អង្គការអន្ដរជាតិមួយបង្ហាញថា ព្រៃឈើនៅក្នុងប្រទេសកម្ពុជាកំពុងប្រឈមនឹងការកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។យោងតាមរបាយការណ៍របស់អង្គការណាសា ចេញផ្សាយកាលពីថ្ងៃទី១០ខែមករា បង្ហាញថា កម្ពុជាជាប្រទេសឈានមុខគេខាងការកាប់បំផ្លាញព្រៃឈើធម្មជាតិ និងព្រៃស្ថិតក្នុងតំបន់ការពារផង ដោយសារការទន្រ្ទានយកដីរបស់ក្រុមហ៊ុន សម្រាប់ការដាំដុះដំណាំកៅស៊ូ និងការកាប់ឈើខុសច្បាប់។បើតាមរបាយការណ៍នេះ ក្រុមអ្នកវិទ្យាសាស្ដ្រ និងអ្នកស្រាវជ្រាវ រកឃើញថា នៅចន្លោះឆ្នាំ២០០១ និង២០១៤ អត្រាបាត់បង់ព្រៃឈើប្រចាំឆ្នាំនៅកម្ពុជាកើនឡើង ១៤,៤ភាគរយ ស្មើនឹងផ្ទៃដីសរុប១,៤៤លានហិកតា ឬ ៥ ៥៦០គីឡូម៉ែត្រការ៉េ ដោយភាគច្រើនស្ថិតក្នុងខេត្តកំពង់ធំ និងកំពង់ចាម ខណៈការកាប់ឈើនៅប្រទេសសេរ៉ាឡេអូន មានតែ១២,៦ភាគរយ, ម៉ាដាហ្គាស្កា (៨,៣ភាគរយ), អ៊ុយរុយហ្គាយ (៨,១ភាគរយ) និង ប៉ារ៉ាហ្គាយ (៧,៧ភាគរយ)។ប្រភព៖VOD

http://vodhotnews.com/11/01/2017/nasa-say-forest-in-cambodia-is-heavily-disappearing/

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា