ភ្នំពេញ ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានថ្លែងថា នៅតាមឃុំ-សង្កាត់ មួយចំនួនទូទាំងប្រទេសកម្ពុជា បានទទួលពាក្យបណ្ដឹង ពីប្រជាពលរដ្ឋជាង ៥០០ពាក្យបណ្ដឹង នៃការបិទផ្សាយបញ្ជីឈ្មោះបណ្តោះអាសន្ន ជាលើកដំបូង។ លោក ហង្ស ពុទ្ធា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ថា “រឿងទទួលពាក្យបណ្ដឹងតាម ឃុំ-សង្កាត់ មកដល់គ.ជ.ប គឺអត់មិនទាន់មានទេ ក៏ប៉ុន្ដែពាក្យបណ្ដឹង តាមឃុំ-សង្កាត់ បានប្រមាណ៥០០ពាក្យបណ្ដឹង ដែលបានប្តឹងមកតាមឃុំ-សង្កាត់ នីមួយៗ”។ លោកបន្ថែមថា មានពលរដ្ឋទៅមើលបញ្ជីឈ្មោះបោះឆ្នោតដំបូងនៅតាមឃុំ-សង្កាត់ នីមួយៗក៏មានច្រើន និងក្នុងវេបសាយ (Website) ក៏ច្រើនដែរ រហូតដល់អ្នកមើលក្នុង Website គ.ជ.ប គាំងម្ដងៗ។ប្រភព៖ដើមអម្ពិលhttp://www.dap-news.com/kh/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%80%E1%9F%92%E1%9E%93%E1%9E%BB%E1%9E%84%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%91%E1%9F%81%E1%9E%9F/26323.html#sthash.jtRNRlnP.dpuf