ត្រឡប់ក្រោយ

សភាស្នើ​ចេញ​​អត្តសញ្ញាណ​ប័ណ្ណសម្រាប់ព្រះសង្ឃបោះឆ្នោត

 

គណៈកម្មការ​ទី​៧​នៃ​រដ្ឋ​សភាដឹកនាំដោយគណបក្សប្រឆាំង ស្នើឲ្យក្រសួងធម្មការនិងសាសនាបង្កភាពងាយស្រួល​​ឲ្យ​មាន​អត្ត​សញ្ញាណ​​ប័ណ្ណ​សម្រាប់ព្រះ​សង្ឃ​ក្នុងការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត។ការលើកឡើងនេះ គឺនៅពេល​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ​ និងសាសនា លោក ហ៊ឹម ឆែម បានចូល​បំភ្លឺ​ពាក់​ព័ន្ធ​នឹង វិទ្យា​ស្ថាន​ពុទ្ធសាសន​បណ្ឌិត្យ ពុទ្ធិក​សាកលវិទ្យា​ល័យ និង​សហលក្ខខ្តិកៈមន្ត្រី​សង្ឃ កាលពីម្សិលមិញ។ប្រធាន​គណៈកម្មការ ទទួលបន្ទុក​សាសនា ​នៃរដ្ឋ​សភា​លោក យ៉ែម បុញ្ញឬទ្ធ បាន​ថ្លែង​ប្រាប់​អ្នក​សារព័តមាន​ថា​គណ​កម្ម​ការ​​របស់​លោក​ទទួល​យក​ការ​ឆ្លើយ​បំភ្លឺ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ធម្មការ​លោក ហ៊ឹម ឆែម តែ​លោក​ថា​ចំណុច​​ដែល​គណកម្មការស្នើទៅ​កាន់​ក្រសួង​វិញ​នោះ​គឺ​ការ​ចង់​ឲ្យ​មាន​ការ​រៀប​ចំ សហ​លក្ខខន្តិក​សម្រាប់​​មន្ត្រី​សង្ឃដែល​មិន​ទាន់​មាន​ចែង​ជាក់​លាក់ និង​​ស្នើឲ្យ​មាន​អត្តសញ្ញាណ​ប័ណ្ណ​សម្រាប់​ព្រះ​សង្ឃ​សម្រាប់​បម្រើ​ដល់​ការ​ប្រើប្រាស់​ផ្សេង​ៗ​ ជា​ពិសេស​ការចុះ​ឈ្មោះ​បោះ​ឆ្នោត។ប្រភព៖VOD http://vodhotnews.com/11/01/2017/assembly-ask-to-ministry-of-religion-to-allow-id-to-monk/

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា