ត្រឡប់ក្រោយ

លោក​ ​សុ​ខ​ ​ឥ​សាន​ ​៖​​ ​ប្រ​ទេ​​ស​​​​ទាំ​ង​ពីរ​បា​ន​ឯ​ក​ភា​ព​គ្នា​ធ្វើ​កា​រ​ដោះ​ដូរ​ដី​​ដែ​ល​​ចូល​ទៅ​វិ​ញ​ទៅ​មក​នោះ​ ​តា​ម​ទំហំ​ជា​ក់​​ស្តែ​ង​​​

 

គណបក្សកាន់អំណាចបានព្យាយាមច្រានចោលការចោទប្រកាន់របស់គណបក្សប្រឆាំង និងមហាជនដែលបានចោទប្រកាន់លើ រដ្ឋាភិបាលកម្ពុជា ទាក់ទងជាមួយនឹងកិច្ចការនៅតំបន់ព្រំដែនដែលធ្វើឡើងកន្លងមកនេះថា បានប៉ះពាល់ដល់ទឹកដីនិងធ្វើឱ្យកម្ពុជាមានការខាតបង់ ។អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានអះអាងថា កិច្ចការងារកន្លងមកនេះគឺប្រទេសទាំងពីរបានធ្វើឡើងដោយត្រឹមត្រូវ និងមានការឯកភាពពីគ្នាទៅវិញទៅមុខ ។ លោក សុខ ឥសាន បានលើកឡើងថា ប្រទេសទាំងពីរបាន
ឯកភាពគ្នាធ្វើការដោះដូរដីដែលចូលទៅវិញទៅមកនោះតាមទំហំជាក់ស្តែង ហើយនេះគឺជានយោបាយរបស់រដ្ឋាភិបាលក្នុងការ ការពារផលប្រយោជន៍ប្រជាជនផង ការពារបូរណភាពដែនដីផង ដោយស្មើភាព សន្តិវិធី និងយោគយល់គ្នាក្នុងនាមជាប្រទេសភូមិផងរបងជាមួយ ។ប្រភព៖VIM

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា