ត្រឡប់ក្រោយ

គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​ដាក់​ឯកសារ​សង់​អង់តែន​ទូរទស្សន៍​ជូន​សាលា​ក្រុង

 

ក្រុម​បច្ចេកទេស​ទូរទស្សន៍​ព្រះអាទិត្យ ដែល​រៀបចំ​ឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​រត់​ឯកសារ​ដំឡើង​អង់តែន​ទូរទស្សន៍​ព្រះអាទិត្យ នៅ​ទីតាំង​ថ្មី​មួយ​ទៀត​ក្នុង​រាជធានី​ភ្នំពេញ ក្រោយ​ពី​អភិបាល​ខែត្រ​កណ្ដាល មិន​អនុញ្ញាត​ឲ្យ​ដំឡើង​អង់តែន​នៅ​ក្រុង​តាខ្មៅ កាល​ពី​ឆ្នាំ​២០១៦។អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លើក​ឡើង​ថា បើ​សិន​ជា​រដ្ឋាភិបាល​ពិត​ជា​មិន​រារាំង​ដំណើរ​ការ​ដំឡើង​ទូរទស្សន៍​នេះ នឹង​មិន​មាន​បញ្ហា​អ្វី​ទេ ព្រោះ​ថា​គណបក្ស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​រួច​ហើយ​អំពី​គ្រោង​ការ​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ​របស់​គណបក្ស​ប្រឆាំង​នេះ។ក្រុម​ការងារ​បច្ចេកទេស​របស់​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​បញ្ជូន​លិខិត​ស្ដីពី​ការ​រៀបចំ​ដំឡើង​ស្ថានីយ​ទូរទស្សន៍​ព្រះអាទិត្យ ឬ​សាន់ធីវី (Sun TV) ទៅ​សាលា​រាជធានី​ភ្នំពេញ​នៅ​ពេល​ឆាប់ៗ​នេះ ដើម្បី​ស្នើសុំ​ដំឡើង​អង់តែន​ទូរទស្សន៍​នេះ​ជា​ថ្មី​ម្ដង​ទៀត។ប្រភព៖RFA

http://www.rfa.org/khmer/news/politics/sun-tv-01112017070307.html

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា