ត្រឡប់ក្រោយ

គ​ណ​ប​​ក្ស​ប្រជា​ជ​​ន​អះអា​ង​ថា​ ​​ខ្លួន​មិ​ន​យ​ក​ចិ​ត្ត​ទុ​កដា​ក់​​ចំណា​​​យ​​ពេ​ល​វេលា​ទៅ​ក​សា​ង​យុ​វ​ជ​ន​រប​ស់​ប​​ក្សដ​ទៃ​ ​ឬ​យុវ​ជ​ន​ដែ​​ល​មាន​និ​​ន្នា​កាន​យោ​បា​​យ​ផ្សេង​ជា​ដា​ច់​ខា​ត​​​​

 

គណបក្សកាន់អំណាចបានអះអាងថា ខ្លួននឹងមិនយកចិត្តទុកដាក់ចំណាយពេលវេលា និងធនធានទៅកសាងយុវជនរបស់បក្សដទៃ ឬយុវជនដែលមាននិន្នាកានយោបាយលើគណបក្សផ្សេងជាដាច់ខាត ។អ្នកនាំពាក្យគណបក្សប្រជាជនលោក សុខ ឥសាន បានសរសេរលិខិតចំហរមួយបង្ហោះជាសាធារណៈនៅលើគណនីហ្វេស
ប៊ុករប ស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកាលពីប៉ុន្មានថ្ងៃមុននេះថា  គណបក្សប្រជាជនគឺមានគោលនយោបាយត្រឹមត្រូវរបស់ខ្លួនក្នុងការកសាង និងបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បន្តវេន បំពេញតួនាទី ភារកិច្ច ជូនជាតិ និងប្រជាជនតទៅថ្ងៃមុខ និងនាពេលអនាគតយូរអង្វែង ។ លោកបន្តថា ផ្អែកលើគោលនយោបាយនេះ គណបក្សប្រជាជនយកចិត្តទុកដាក់កសាងយុវជនគ្រប់ស្រទាប់វណ្ណៈក្នុងសង្គម ដែលមាននិន្នាកាជឿជាក់និងដើរតាមកម្មវិធីនយោបាយរបស់ខ្លួន។ ប៉ុន្តែយុវជនដែលមាននិន្នាកានយោបាយផ្សេងគ្មានផ្លូវនោះទេ ។ប្រភព៖VIM

http://www.imnsj.org/?p_tumpor=social-news&p_peasa=kh&p_laikreang=3310

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា