ត្រឡប់ក្រោយ

១៤ មករា ថ្នាក់ដឹកកំពូល CPP-CNRP នឹងរៀបចំវេទិកាផ្សេងគ្នា

 

ភ្នំពេញ៖ ថ្ងៃ១៤ ខែមករា ខាងមុខនេះ ជាថ្ងៃមួយដែលថ្នាក់ដឹកនំា គណបក្សនយោបាយ ដែលមានអាសនៈ ក្នុងរដ្ឋសភា បានកំណត់យកធ្វើវេទិកាមួយ នៅតាមទីកន្លែងផ្សេងគ្នា។ ថ្នាក់ដឹកនំាគណបក្សប្រជាជនកម្ពុជា លោកហ៊ុន សែន និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកថ្ងៃទី១៤ ខែមករា ដើម្បីជួបនិពន្ធនាយកសារព័ត៌មាននៅកម្ពុជាជាលើកដំបូង។ ដោយឡែក ថា្នក់ដឹកនាំគណបក្សសង្គ្រោះជាតិវិញ ក៏បានកំណត់ថ្ងៃទី១៤មករា ដើម្បីប្រជុំផ្សព្វផ្សាយព័ត៌មាន ស្តីពីស្ថាន ការណ៍នយោបាយថ្មីៗ ជាមួយសកម្មជនខ្លួននៅប្រទេសបារំាង។ ការកំណត់ថ្ងៃនេះរបស់មេបក្សប្រឆំាំង គាប់ជួនថ្ងៃរបស់ថ្នាក់ដឹកនាំ របស់គណបក្សកាន់អំណាចជួប ជាមួយ អ្នកសារព័ត៌មានបានធ្វើឲ្យសាធារណជន មានការភ្ញាក់ផ្អើលមិនតិចទេ។ប្រភព៖ដ់មអម្ពិល

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា