ត្រឡប់ក្រោយ

សាលាឧទ្ធរណ៍សម្រេចដោះលែងលោក ឌិន ពុទ្ធី ដែល​ថាបើកឡានបុកនគរបាលនៅប៉ោយបែត

 

សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃសុក្រនេះ បានសម្រេចឲ្យ លោក ឌិន ពុទ្ធី ដែលរងការចោទថា បើករថយន្តបុកមន្ត្រីនគរបាលមួយរូបនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ចំណែកនីតិវិធីរបស់តុលាការលើសំណុំរឿងនេះនៅតែបន្ត។​តុលាការខេត្ដបន្ទាយមានជ័យបានឃុំខ្លួនមន្ដ្រី​បក្សសង្រ្គោះជាតិ ​លោក ​ឌិន ពុទ្ធី ដោយចោទពីបទហិង្សាដោយចេតនានិងមានស្ថានទំងន់ទោស បន្ទាប់ពីមន្ដ្រីប៉ូលិស​ព្រំដែនលោ​ក ​ឈាន ពិសិដ្ឋ ​ដួលមុខឡានមន្ដ្រីបក្សប្រឆាំងរូប​នោះកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ​។ប្រភព៖VOD

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា